islamkingdomfaceBook


ហើយបើអល់ឡោះធ្វើឱ្យប៉ះពាល់ដល់អ្នក នូវឧបសគ្គណាមួយ គ្មានអ្នកណាម្នាក់ធ្វើឱ្យរបើកឧបសគ្គនោះ បានឡើយក្រៅពីលោក។ ហើយបើលោកមានបំណងទៅកាន់អ្នក នូវកុសលណាមួយ ក៏គ្មានអ្នកណា ម្នាក់អាចរុញច្រានការអនុគ្រោះរបស់លោកបានដែរ។ ការអនុគ្រោះនេះ លោកនឹងឱ្យប៉ះត្រូវទៅអ្នកណា ដែលលោកប្រាថ្នា ក្នុងចំណោមពួកដែលគោរពលោក។ ហើយលោកជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិត អាសូរបំផុត

ចូរថាទៅ ឱមនុស្សទាំងឡាយ! ប្រាកដជាបានទៅដល់ពួកអ្នកហើយអំពើសច្ចៈមកពី ម្ចាស់របស់ពួកអ្នក។ ដូចនេះ ជនណាដែលទទួលបានការដឹកនាំ ជននោះ គឺពិតជាទទួលបានការដឹកនាំសម្រាប់ ខ្លួនឯងប៉ុណ្ណោះ ។ ហើយជនណាដែលវង្វេង ជននោះគឺពិតជាទទួលបានការវង្វេងសំរាប់ខ្លនឯង ហើយយើងក៏មិនមែនជាអ្នកដែលគាំពារលើពួកអ្នកទេ

ចូរអ្នកធ្វើតាមអ្វីដែលគេបានវ៉ាហ៊ីទៅកាន់ អ្នក។ ចូរអ្នកអត់ធ្មត់ រហូតដល់អល់ឡោះនឹងវិនិច្ឆ័យ។ លោកជាអ្នកដែលវិនិច្ឆ័យ ដ៏ល្អប្រសើរបំផុត

អាលៀហ្វ ឡាម រ៉ ។ គឺជាគម្ពីរមួយដែលអាយ៉ាត់របស់វាត្រូវបានរៀបរៀងយ៉ាងសុក្រិត រួចមកត្រូវបាន បកស្រាយលំអិតមកពីអ្នកដែលមហាគតិបណ្ឌិត មហាដឹងបំផុត

ដើម្បីកុំឱ្យពួកអ្នកធ្វើប្រណិប័តន៍ក្រៅពី អល់ឡោះ។ ជាការពិតណាស់ សំរាប់ពួកអ្នក យើងគឺជាអ្នកព្រមាន និងជាអ្នកផ្តល់ក្តីរីករាយពីលោក ប៉ុណ្ណោះ

ចូរពួកអ្នកសុំអភ័យទោសទៅម្ចាស់របស់ពួកអ្នក រួចមក ចូរពួកអ្នកវិលទៅរកលោកវិញ លោក ពិតជានឹងផ្តល់សេចក្តីសុខដល់ពួកអ្នក នូវសេចក្តីសុខមួយដ៏កុសលរហូតដល់អាជ្ញាយុកាលមួយ ដែលគេ កំណត់ ហើយលោកនឹងផ្តល់ករុណភាពរបស់លោកជូនទៅចំពោះរាល់អ្នកដែលសក្តិ សមនឹងទទួល ករុណ ភាពនោះ។ ហើយប្រសិនបើពួកអ្នកបែរងាកចេញ ការពិតយើងកំពុងបារម្ភខ្លាចពួកអ្នកត្រូវទណ្ឌកម្ម នាថ្ងៃមួយដ៏ធំ

ឆ្ពោះទៅកាន់អល់ឡោះ គឺជាទីកន្លែងត្រលប់របស់ពួកអ្នក ។ ហើយលោកជាអ្នកមាន សព្វានុភាពទៅលើអ្វីៗទាំងអស់

នែ! ការពិតពួកគេកំពុងពើងទ្រូងពួកគេ ដើម្បីពួកគេនឹងបានបិទបាំង ពីលោក។ នែ! នៅពេលដែលពួកគេកំពុងបាំងគ្របសំលៀកបំពាក់ពួកគេ លោកដឹងនូវអ្វីដែលពួកគេលាក់ បំបាំង និងអ្វីដែលពួកគេលាតត្រដាង។ ការពិត លោកជាអ្នកដែលដឹងបំផុត ពីអ្វីដែលមាននៅក្នុងទ្រូង