islamkingdomfaceBook


យើងនឹងបង្កការងាយស្រួលដល់ជននោះ ឆ្ពោះទៅកាន់ការលំបាក

ហើយទ្រព្យរបស់គេនឹង ពុំអាចការពារគេបានឡើយ កាលណាគេបានធ្លាក់ចុះ

ការពិត ភារកិច្ចលើយើង គឺមគ្គុទ្ទេសន៍

ហើយ ការពិត យើងមានអវសាន និងគ្រាដំបូង

រួចមកយើងព្រមានពួកអ្នកនូវនរកមួយដែលបានឆេះរោល

មិនធ្លាក់ចូលទៅក្នុងនរកនោះទេ ក្រៅពីអ្នកដែលអពមង្គលបំផុត

ដែលបានបដិសេធ និងបានបែរងាកចេញ

ហើយនឹងជៀសផុតពីនរកនោះ អ្នកដែលគោពកោតខ្លាចបំផុត

ដែលផ្តល់ទ្រព្យសម្បត្តិរបស់គេ ដើម្បីគេបន្សុទ្ធសំអាត

ហើយនៅឯលោកគ្មាន អ្នកណាម្នាក់មានគុណធម៌ណាមួយ ដែលនឹងត្រូវគេទូទាត់ឡើយ

ក្រៅពីការស្វែងរក ការយល់ព្រមពីម្ចាស់របស់គេ ដ៏ឧត្តុង្គឧត្តមបំផុត

ហើយគេប្រាកដជានឹងពេញចិត្ត

សច្ចានឹងពន្លឺអរុណរះ

សច្ចានឹងរាត្រីកាល កាលណាបានបាំងស្ងប់ស្ងាត់

ម្ចាស់អ្នកមិន បានបោះបង់អ្នកទេ ហើយក៏មិនបានស្អប់អ្នកដែរ

ហើយអវសានប្រាកដជាប្រសើរ សម្រាប់ អ្នកជាងគ្រាដំបូង

ម្ចាស់អ្នកប្រាកដជាប្រទានដល់អ្នក រួចអ្នកនឹងពេញចិត្ត

តើមិនមែន ទេឬ លោកប្រទះឃើញក្មេងកំព្រា រួចមក លោកបានផ្តល់ជំរក

ហើយលោកបានប្រទះ ឃើញអ្នកវង្វេង រួចមក លោកបានមគ្គុទ្ទេស

ហើយ លោកបានប្រទះឃើញអ្នកក្រខ្សត់ រួចមក លោកបានឱ្យអ្នកមានវិញ

ដូចនេះ ចំពោះក្មេងកំព្រា ចូរអ្នកកុំគាបសង្កត់

ហើយ រីឯអ្នកសុំទាន ចូរអ្នកកុំគំហក

ហើយ រីឯក្តីសុខដុមរបស់ម្ចាស់អ្នក ចូរអ្នកបរិយាយ

តើយើងមិនទាន់បើកចំហឱ្យអ្នក នូវទ្រូងរបស់អ្នកទេឬ?

ហើយយើងបានដាក់ចុះពីអ្នក នូវបន្ទុកធ្ងន់របស់អ្នក