islamkingdomfaceBook


លោកពិតជាបានបង្កើតគូៗបុរស និងនារី

ពីតំណក់សុកណ្ឌ កាលណាគេបាញ់ បញ្ចូល

ហើយការបង្កើតម្តងទៀត គឺពិតជាភារៈលោក

ហើយលោកគឺពិត ជាបានផ្តល់ឱ្យមាន និងផ្តល់ឱ្យមានគ្រប់គ្រាន់

ហើយលោកគឺពិតជាម្ចាស់តារា ស៊ីរិយូស(ដែលពួកគេប្រណិប័តន៍)

ហើយលោកគឺពិតជាបានធ្វើឱ្យវិនាសពពួកអាទ កាលពីដំបូង

និងពពួកសាម៉ូទ រួចមកគ្មាននៅសេសសល់ទេ

ហើយនឹងក្រុម មនុស្សរបស់ណូហ៍កាលពីមុន។ ពួកគេពិតជាពួកអយុត្តិធម៌ និងផ្គើនបំពានបំផុត

និងពួកដែលត្រូវរំលំភូមិឋាន (ភូមលូទ) ក៏ត្រូវលោកធ្វើឱ្យសាបសូន្យដែរ

ហើយ លោកបានគ្របដណ្តប់ភូមិឋាននោះ នូវអ្វីដែលលោកបានគ្របដណ្តប់រួច

តើដោយ សារគុណប្រយោជន៍របស់ម្ចាស់ អ្នកណាមួយដែលអ្នកនៅតែមន្ទិលសង្ស័យ

នេះគឺ ជាអ្នកព្រមានម្នាក់ ក្នុងចំណោមពួកអ្នកព្រមានពីបុរាណកាល

ការជិតបង្កើយ (នៃបរលោក) ត្រូវបានខិតកាន់តែជិត

ក្រៅពីអល់ឡោះ គ្មានអ្នកណាម្នាក់កំចាត់ (បរលោក)នេះបានទេ

តើគួរអាននេះពួកអ្នកនៅតែឆ្ងល់ទៀតឬ?

ហើយពួកអ្នក នៅតែសើចក្អាកក្អាយ ហើយពួកអ្នកមិនយំសោះ

ពួកអ្នកជាពួកព្រងើយកន្តើយ

ហេតុនេះ ចូរពួកអ្នកស៊ូជោទចំពោះអល់ឡោះ ហើយចូរពួកអ្នកគោរពប្រណិប័តន៍

បរលោកបានខិតជិត ហើយចន្ទ្រាបានបែក

ហើយបើពួកគេឃើញភស្តុតាងណាមួយ ពួកគេនឹងបែរងាក ហើយពួកគេនិយាយថា គឺជាមន្តអាគមន៍មួយដែលមាននិរន្តកម្ម

ហើយពួកគេបានបដិសេធ និងពួកគេតាមកិលេសៗរបស់ពួកគេ។ ហើយបញ្ជាការ នីមួយៗ សុទ្ធតែជាប្រការស្ថិតស្ថេរ

ពិតណាស់បានទៅដល់ពួកគេ ព្រឹត្តិការណ៍ៗ ដែលក្នុងនោះ មានប្រការដែលត្រូវហាមឃាត់

គតិបណ្ឌិតមួយដ៏សុក្រិដ្ឋ។ ការរំលឹកទាំងឡាយ នឹងមិនអាចផ្តល់ប្រយោជន៍បានទេ

ហេតុនេះ ចូរអ្នកបែរចេញ ពីពួកគេ នាថ្ងៃដែលអ្នកហៅនឹងហៅឱ្យទៅកាន់ប្រការមួយ ដែលគួរឱ្យស្អប់ខ្ពើម