islamkingdomfaceBook


នឹងមិនផ្តល់គុណប្រយោជន៍ដល់ពួកគេទេ អន្តរាគមន៍របស់ពួកអ្នកអន្តរាគមន៍

ហេតុ អ្វីពួកគេបែរងាកចេញពីការរំលឹក?

ពួកគេប្រៀបដូចសត្វលាព្រៃដែលផ្អើលរត់

បានរត់គេចពីសត្វតោ

ការពិត រាល់ៗខ្លួននៃពួកគេ ចង់ឱ្យគេផ្តល់ជូន នូវសាស្ត្រាទាំង ឡាយ ដែលត្រូវត្រដាងចំហ

ពុំមែនទេ! ផ្ទុយទៅវិញ ពួកគេមិនខ្លាចថ្ងៃបរលោកទេ

ពុំមែនទេ! នេះគឺពិតជាការរំលឹកមួយ

ចំពោះជនដែលមានបំណង ជននោះពិត ជាបាននឹកឃើញវាហើយ

ហើយពួកគេមិនរលឹកឡើយ លើកលែងតែករណីអ្វីដែល អល់ឡោះប្រាថ្នា។ លោកជាអ្នកគួរគោរពកោតខ្លាច និងអ្នកដែលមានការអភ័យទោស

យើងស្បថនឹងថ្ងៃនៃការរស់ឡើងវិញ

ហើយយើងស្បថនឹងខ្លួនដែលត្រូវស្តីបន្ទោសខ្លាំង

តើមនុស្សកំពុងគិតថា យើងនឹងមិនអាចប្រមូលឆ្អឹងគេបានទាល់តែសោះឬ?

មែនហើយ! យើងជាអ្នកដែលមានលទ្ធភាព លើការរៀបសន្លាក់ឆ្អឹងចុងម្រាមដៃរបស់គេ ឡើងវិញ

ផ្ទុយទៅវិញ មនុស្សមានបំណង ដើម្បីធ្វើបំពានរហូតតទៅមុខទៀត

គេសួរថា អង្កាល់ទៅថ្ងៃរស់ឡើងវិញ?

កាលណាភ្នែកបានស្រវាំងព្រិល

ហើយ ចន្ទ្រាបានបាត់ពន្លឺ

ហើយសុរិយា និងចន្ទ្រាត្រូវបានប្រមូលផ្តុំ

នាថ្ងៃនោះ មនុស្សនឹង ថា ឯណាកន្លែងរត់គេច?

មិនបាច់ទេ! គ្មានជំរកទេ

ឆ្ពោះទៅកាន់ម្ចាស់អ្នកឯ ណោះទេនាថ្ងៃនោះ ជាកន្លែងស្នាក់នៅ

គេនឹងជូនដំណឹងទៅមនុស្សនាថ្ងៃនោះ តាម តែអ្វីដែលខ្លួនគេបានប្រព្រឹត្តមុន និងប្រព្រឹត្តក្រោយ

ផ្ទុយទៅវិញ មនុស្សជាអ្នកមើល ឃើញច្បាស់លើខ្លួនគេផ្ទាល់

ហើយទោះបីមនុស្សបានថ្លែងការ ដោះសាររបស់គេក៏ ដោយ

(ការអានគួរអាន) ចូរអ្នកកុំកំរើកអណ្តាតរបស់អ្នក ដើម្បីអ្នកឆាប់ចាំវា

ការ ប្រមូលផ្តុំ និងការសូត្រវា ពិតជាលើយើង

កាលណាយើងបានអានវាហើយ សឹម អ្នកត្រូវអានវាតាមក្រោយ

ក្រោយមកការស្រាយបំភ្លឺបញ្ជាក់វា ពិតជាលើយើង