islamkingdomfaceBook


លើកលែងតែជនដែល បានបែរងាក និងបានអជំនឿ

អល់ឡោះនឹងធ្វើទណ្ឌកម្មជននោះនូវ ទណ្ឌកម្មមួយដ៏មហាធ្ងន់ធ្ងរ

ការពិតឆ្ពោះទៅយើង គឺជាទីវិលត្រលប់ របស់ពួកគេ

ក្រោយមក ភារកិច្ចយើង គឺវិនិច្ឆ័យពួកគេយ៉ាងប្រាកដ

សច្ចានឹងអារុណោទ័យ

សច្ចានឹងរាត្រីទាំងដប់

សច្ចានឹងគូ និងសេស

សច្ចានឹងរាត្រីកាល កាលណាវាបានកន្លងផុតទៅ

តើក្នុងករណីទាំងនេះ ជាការ ស្បថស្បែរមួយសម្រាប់អ្នកមានប្រាជ្ញាឬ?

អ្នកមិនទាន់ឃើញទេឬ? តើម្ចាស់អ្នក បានធ្វើយ៉ាងដូចម្តេចខ្លះចំពោះពួកអាទ?

ចំពោះអ៊ីរ៉ម ដែលមានសសរខ្ពស់(ផ្ទះ)

ដែលគេមិនទាន់បង្កើតបានប្រៀបដូចនោះទេ នៅក្នុងប្រទេសនានា

ហើយ ចំពោះពួកសាម៉ូទដែលបានដាប់ថ្មនៅជ្រលងភ្នំ

ហើយចំពោះហ្វារ៉ាអុងដែល មានស្នឹង (សម្រាប់ទណ្ឌកម?)

ដែលពួកគេបានប្រព្រឹត្តផ្គើននៅក្នុងប្រទេស

រួចមក ពួកគេបានប្រព្រឹត្តច្រើនលើសលុបនៅក្នុងប្រទេសនោះ នូវអំពើព្រៃផ្សៃ

រួចមក ម្ចាស់អ្នកក៏បានស្រោចស្រពទៅលើពួកគេ នូវរំពាត់ខ្សែតីនៃទណ្ឌកម្ម

ការពិតម្ចាស់អ្នកនៅតាមឃ្លាំមើល

រីឯមនុស្ស កាលណាម្ចាស់គេបាន សាកល្បងគេរួច លោកបានលើកតំកើងគេ និងបានប្រទានក្តីសុខដុមដល់គេ គេនឹង ថា ម្ចាស់យើងបានលើកតំកើងយើង

ប៉ុន្តែ កាលណាលោកបានសាកល្បងគេ រួចលោកដាក់កំរិតទៅលើគេនូវប្រតិលាភរបស់គេ ពេលនោះគេថា ម្ចាស់យើងបាន បន្ទាបបន្ថោកយើង

ទេៗតែពួកអ្នកមិនលើកតំកើងក្មេងកំព្រា

ហើយ ពួកអ្នកមិនជំរុញលើការឱ្យចំណីអាហារដល់អ្នកក្រីក្រ

ហើយពួកអ្នកត្របាក់កេរ មរតកដោយការត្របាក់លោភទាំងដុល

ហើយពួកអ្នកស្រលាញ់ទ្រព្យសម្បត្តិ ដោយការស្រលាញ់ហួសហេតុ

ទេៗ កាលណាគេបានរំជួយកំទេចផែនដី ទៅជាផេះផង់ខ្ទេចខ្ទី

ហើយបញ្ជាការម្ចាស់អ្នកបានមកដល់ ហើយពួកម៉ាឡា- អ៊ីកាត់រៀបជាជួរៗ