islamkingdomfaceBook


ហើយពួកដែលបានអជំនឿនឹងអាយ៉ាត់ៗយើង ពួកគេ គឺជាពពួកខាង

នៅលើពួកគេ ភ្លើងនរកមួយដែលត្រូវបិទជិត

សច្ចានឹងសុរិយា និងពន្លឺអរុណរះនៃសុរិយា

សច្ចានឹងចន្ទ្រាកាលណាគេបានដើរតាមពីក្រោយសុរិយា

សច្ចានឹងពេលថ្ងៃ កាលណាបានបញ្ចាំងសុរិយា

សច្ចានឹងពេលយប់កាលណាបានគ្របដណ្តប់សុរិយា

សច្ចានឹងមេឃព្រមទាំងអ្នកដែលបានស្ថាបនាមេឃ

និងដី ព្រមទាំងអ្នកដែលបានលាតសន្ធឹងដី

សច្ចានឹងជីវិតព្រមទាំងអ្នកដែលបានបំពេញឱ្យសេ?វីា

រួចមក លោកបានបំផុសជីវិតឱ្យស្គាល់ទុច្ចរិតជីវិត និងសុចរិតជីវិត

ជាការពិតណាស់បានជោគជ័យ ហើយអ្នកដែលបានសំអាតជីវិត

ហើយពិតជា បានខាតបង់អ្នកដែលធ្វើឱ្យកខ្វក់ជីវិត

ពួកសាម៉ូទបានបដិសេធ ដោយការផ្គើនបំពានរបស់ពួកគេ

នៅខណៈដែលបានងើបក្រោកឡើង អ្នកដែលបានអពមង្គលបំផុតចំណោមពួកគេ

រួចមក រ៉សូលអល់ឡោះបាននិយាយទៅកាន់ពួកគេថា (ចូរពួកអ្នកលែងទុក)សត្វអូដ្ឋញីអល់ឡោះ និងការផឹក ទឹករបស់វា

រួចមក ពួកគេបានបដិសេធចំពោះរ៉សូល ហើយពួកគេបានកាប់សំលាប់សត្វអូដ្ឋនោះ ម្ចាស់ពួកគេក៏បានធ្វើឱ្យវិនាសទៅលើពួកគេ ដោយសារតែបាបកម្មពួកគេ រួចមក លោកបានធ្វើឱ្យត្រូវ ស្មើគ្នាចំពោះវិនាសកម្មនោះ

ហើយលោកមិនញញើតឡើយ ចំពោះលទ្ធផលចុងក្រោយ

សច្ចានឹងរាត្រី កាលណាបានគ្របដណ្តប់

សច្ចានឹងទិវា កាលណាបានលេចឡើង

សច្ចានឹងអ្នកដែល បានបង្កើតបុរស និងនារី

ការពិត ពលកម្មពួកអ្នកប្រាកដជាផ្សេងៗគ្នា

រីឯជនដែលបានផ្តល់ និងគោរព កោតខ្លាច

ហើយបានជឿជាក់នឹងអំពើកុសល

យើងនឹងបង្កការងាយស្រួលដល់ជននោះ ឆ្ពោះទៅ កាន់ការងាយស្រួល

ជនដែលកំណាញ់ ខណៈដែលខ្លួនមានគ្រប់គ្រាន់

ហើយបានបដិសេធនឹងអំពើ កុសល